អាមេរិកអាចចាយលើនុយក្លែអ៊ែដល់ទៅ ៩៤៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤

វ៉ាស៊ីនតោន ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ការិយាល័យថវិកាសភា ហៅកាត់ CBO បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយនិរន្តរភាព និងធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣៤ ត្រូវបានព្យាករថា នឹងស្ទុះឡើងដល់ ៩៤៦ពាន់លានដុល្លារ កើនឡើង ២៥% ខ្ពស់ជាងការប៉ាន់ស្មានឆ្នាំ២០២៣។

បើតាមរបាយការណ៍ដដែល ការព្យាករថ្មីនេះ មិនរាប់បញ្ចូលការចំណាយលើសកម្រិតចំនួន ៨១% លើមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ថ្មីមួយឈ្មោះថា Sentinel នោះទេ ដែលកំពុងត្រូវបានបង្កើតឡើងដើម្បីជំនួសមីស៊ីល Trident III នៃកងកម្លាំង ICBM មានមូលដ្ឋាននៅអាមេរិក។

ការិយាល័យថវិកាសភា CBO ក៏ព្រមានផងដែរថា សភានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានឆ្នាំខាងមុខនេះ លើអ្វីដែលកងកម្លាំងនុយក្លេអ៊ែររបស់អាមេរិកគួរតែមាននាពេលអនាគត និងវិសាលភាពដែលត្រូវធ្វើទំនើបកម្ម។

យ៉ាងណា លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីខែកុម្ភៈថា លោកប្រឆាំងនឹងការកសាងអាវុធនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ហើយក៏បដិសេធការចំណាយដ៏ខ្ពស់ ក្នុងការថែរក្សាឃ្លាំងអាវុធទាំងនោះផងដែរ។

ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគយល់ឃើញថា កំណើនដ៏ធំលើការចំណាយក្នុងការដំណើរការ និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតទីពីររបស់ពិភពលោកនេះ នឹងធ្វើឱ្យស្មុគស្មាញដល់ការសន្យារបស់លោកប្រធានាធិបតី Trump ក្នុងការជំរុញថវិកាការពារជាតិដល់ ១ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៦៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner