ក្រសួងមុខងារសាធារណៈ និងក្រសួងការបបរទេស សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស »

(ភ្នំពេញ)៖ក្រសួងមុខងារសាធារណៈ និង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះបានសហ ការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ» ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណកម្មការកែទម្រង់រដ្ឋបាលសារធារណៈ និងឯកឧត្តម ប្រាក់ សុខុន ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា៖ សិក្ខាសាលានាពេលនេះ ផ្តោតទៅលើស្ថានភាពមុខងារ និងរចនាសម្ព័ន្ធក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាផ្នែកដល់សំខាន់ និងចាំបាច់ ក្នុងការរួមចំណែកដល់ការអនុវត្តវិធានការគន្លឹះទី២ នៃការកែ ទម្រង់រដ្ឋបាលសាធារណៈនេះឱ្យកាន់ តែស៊ីជម្រៅ ហើយឆ្លើយតប ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដើម្បីសម្រេចបានទិសដៅ ក្រសួងបានដំណើរការ ចាប់ ផ្តើមតាំងពីឆ្នាំកន្លងទៅ ពិសេសលើការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងនៅទីស្តីការក្រសួង ក៏ដូចជានៅតាមស្ថានតំណាងនានានៅបរទេស។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា៖ ផ្អែកលើលទ្ធផលនៃការវិភាគនេះ ក្រសួងបានកំណត់មុខងារស្នូល និងមុខងាររងមួយចំនួន ដើម្បីពង្រឹងមូលដ្ឋានភាពចំបាច់នៃការងារ និងតម្រូវការជាក់ស្តែងរបស់ក្រសួង។ តាមរយៈដំណើរការកំណែ ទម្រង់នេះ ក្រសួងក៏បានចូលរួមអនុវត្ត យ៉ាងខ្ជាប់ខ្ជួន នូវរាល់សារាចរ និងសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង- ស្ថាប័ន។

គួរបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំ ឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនា សម្ព័ន្ធ របស់ក្រសួង -ស្ថាប័ន ដោយលោស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner