អភិបាលខេត្តព្រះវិហារ ជំរុញនិងលើកទឹកចិត្តដល់ការបរិច្ចាគឈាម

ព្រះវិហារ៖ក្នុងសប្ដាហ៍នេះឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធប្រមាណ ២០០នាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោម​ប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” នៅសាលាខេត្តព្រះវិហារ។

ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលរៀបចំឡើងក្រោមកិច្ចសហការ រវាងរដ្ឋបាលខេត្តព្រះវិហារ និងសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា “ក្លិបនៃក្តីស្រឡាញ់” បានរួមចំណែក​យ៉ាង​សំខាន់ ក្នុងការជំរុញយុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមគាំទ្រគោលដៅបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០ភាគរយរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ។សកម្មភាពនេះ មិនត្រឹមតែលើកកម្ពស់វប្បធម៌បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត និងមិនគិតកម្រៃប៉ុណ្ណោះទេ ថែមទាំងពង្រឹងនូវសុវត្ថិភាព និងនិរន្តរភាពឈាម សម្រាប់សង្គ្រោះជីវិតមនុស្ស​ផងដែរ។
ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាទង្វើដ៏មានតម្លៃ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសង្គម៕


ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner