សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) របស់ឯកឧត្តម Lawrence Wong

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា សម្តេចទើបបានជួបពិភាក្សាជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី តាមរយៈទូរស័ព្ទ ដើម្បីអបអរសាទរចំពោះជោគជ័យនៃគណបក្សសកម្មភាពប្រជាជន (People’s Action Party – PAP) ក្នុងការបោះឆ្នោតសហព័ន្ធ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ ដែលបានបញ្ចប់កន្លងទៅ។

សម្តេចធិបតីបានបញ្ជាក់ថា ការកើនឡើងនៃចំនួនអាសនៈក្នុងសភា និងសំឡេងគាំទ្រដល់គណបក្ស PAP បានបង្ហាញឱ្យឃើញនូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសិង្ហបុរី ចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រី Lawrence Wong។

សម្តេចបានរំលឹកថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីឯកឧត្តម Lawrence Wong បានចូលកាន់តំណែងជាផ្លូវការ លយើងទាំងពីរបានមានកិច្ចពិភាក្សាជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ។

ឆ្នាំនេះ ក៏ជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីផងដែរ។ សម្តេចធិបតីបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តម Lawrence Wong កម្ពុជា និងសិង្ហបុរីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យឲ្យកាន់តែរឹងមាំ និងផ្តល់អត្ថប្រយោជន៍រួមដល់ប្រជាជនទាំងពីរប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងថា សម្តេចរង់ចាំស្វាគមន៍ឯកឧត្តម Lawrence Wong មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗខាងមុខផងដែរ៕
ដោយ៖ពលជ័យ

ads banner