រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រដល់ការវិនិយោគបៃតងរួមចំណែកដល់ការគ្រប់គ្រងបរិស្ថាននៅកម្ពុជា

(ភ្នំពេញ)៖ក្នុងឱកាសទទួលជួបសំដែងការគួសមជាមួយ លោក Eui-Young Lee, ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់សាធារណរដ្ឋកូរ៉េ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ចំពោះ ក្រុមហ៊ុនឯកជននានា ដែលមានបំណងធ្វើការវិនិយោគ ក្នុងវិស័យបរិស្ថាននៅកម្ពុជា ដើម្បីចូលរួមក្នុងផែនការសម្មភាព ឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជាយូរអង្វែងតទៅ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េ ដែលបានសិក្សាលើសក្តានុពល នៃការវិនិយោគ ក្នុងការកែច្នៃសំរាម និងសំណល់ប្លាស្ទិក ធ្វើជាជីនិងសម្ភារប្រើប្រាស់ ដែលមានបំណងល្អ ជួយកម្ពុជា ដើម្បីជំរុញការវិនិយោគបៃតង និងបានបង្ហាញជូនដំណើរ​ការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ប្រជាជននៅតាមមូលដ្ឋាននិងសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧ ត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរទៅក្រុមហ៊ុន បន្តធ្វើការជាមួយមន្រ្តីជំនាញ ដើម្បីសិក្សាតំបន់វិនិយោគ ដែលមាន ។

ក្នុងឱកាសនេះ លោក Eui-Young Lee, ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ជោគជ័យ ការដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន នាពេលកន្លងមក បានដោះស្រាយបញ្ហាប្លាស្ទិក នៅតាមទីសាធារណនានា ជាពិសេសនៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវនានា ដើម្បីជំរុញឱ្យមានការទុកដាក់សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ឈានឆ្ពោះទៅរក ការកាត់បន្ថយសំរាមនិងសំណល់ប្លាស្ទិក នាពេលអនាគតនៅកម្ពុជា ជាពិសេសការបង្កើនគម្របបៃតង ដែលឆ្លើយតបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់សាធារណរដ្ឋកូរ៉េ បានសិក្សាពីសក្តានុពលវិនិយោគ និងបង្ហាញពីបំណងបង្កើតរោងចក្រ ដើរដោយបច្ចេកវិទ្យាថ្មី ទំនើប ធ្វើការកែច្នៃសំបកគ្រាប់ធុញ្ញជាតិ ដើម្បីធ្វើជាប្រេង កែច្នៃសំរាមនិងសំណល់ប្លាស្ទិក ធ្វើជាជីធម្មជាតិ និងសម្ភារប្រើប្រាស់នៅកម្ពុជា។ ក្រុមហ៊ុនមានបំណង អញ្ជើញឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូ ចូលរួមក្នុងពិព័រណ៍ពិភពលោក ស្តីពីការប្រែប្រួលអាកាសធាតុ នៅសាធារណរដ្ឋកូរ៉េ នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាមួយដៃគូសហការនានាថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner