ហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាទាហានអាមេរិកកាត់អ៊ីស្រាអែល
បរទេស ៖ ក្រុមប្រដាប់អាវុធ ហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ទាហានអាមេរិក កាត់អ៊ីស្រាអែល ម្នាក់ ដែលមានឈ្មោះថា Edan Alexander ដោយត្រូវបានដឹក តាមឧទ្ធម្ភាគចក្រ ទៅដល់មន្ទីរពេទ្យ Ichilov ស្ថិតក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។
ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានប្រគល់លោក Alexander ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា តាំងពីខែតុលា ឆ្នាំ២០២៣ មុនពេលដំណើរទស្សនកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិក Donald Trump ។
កងទ័ពអ៊ីស្រាអែល បាននិយាយថា លោក Edan Alexander ត្រូវបានដោះលែង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បន្ទាប់ពីជាប់ឃុំ អស់រយៈពេល ៥៨៤ថ្ងៃ នៅតំបន់ ហ្គាហ្សា។
យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំណាប់ខ្មាំង ជាទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល លោក Edan Alexander បានជួបជុំ ជាមួយសមាជិកគ្រួសារវិញ ហើយ កំពុងទទួលការព្យាបាល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
