មេដឹកនាំអាមេរិកបង្ហោះសារព្រោងព្រាតជូនពរលោក Biden ឆាប់ជាជំងឺមហារីក

វ៉ាស៊ីនតោន ៖ អតីតអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានស្ថិតក្នុងចំណោមមេដឹកនាំកំពូលៗដទៃទៀត ផ្ញើសារជូនពរលោក ចូ បៃដិន ឆាប់ជាសះស្បើយពីជំងឺមហារីកធ្ងន់ធ្ងរ ដោយលោកស្រីបានហៅអតីតប្រធានាធិបតីអាមេរិករូបនេះថា ជា “អ្នកប្រយុទ្ធដ៏អស្ចារ្យ”។

លោកស្រី ហារីស បានបង្ហោះសារលើវេទិកា X ថា លោកស្រីមានអារម្មណ៍តក់ស្លុត នៅពេលដឹងដំណឹងពីរោគវិនិច្ឆ័យរបស់លោក បៃដិន។ លោកស្រីបាននិយាយលើកទឹកចិត្តលោក បៃដិន ដោយហៅគាត់ថា ជា “អ្នកប្រយុទ្ធដ៏អស្ចារ្យ” ដូច្នេះគាត់នឹងអាចយកឈ្នះលើជំងឺដ៏កាចសាហាវនេះបាន។ ហើយលោកស្រីសង្ឃឹមថា គាត់នឹងឆាប់ជាសះស្បើយឡើងវិញ។

លោក ចូ បៃដិន ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថា កើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ស្របពេលដែលក្រុមគ្រួសាររបស់លោកកំពុងពិចារណាលើជម្រើសនៃការព្យាបាល។

ការិយាល័យរបស់លោក បៃដិន បានចេញសេចក្តីថ្លែងការណ៍ថា ជំងឺមហារីកនេះបានរាលដាលដល់ឆ្អឹងទៅហើយ។ វាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason ៩ លើ ១០។

មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរ ដែលកើតលើបុរស បន្ទាប់ពីមហារីកស្បែក។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានឲ្យដឹងថា បុរស១៣នាក់ក្នុងចំណោម១០០នាក់ នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner