Huthi គំរាមបិទកំពង់ផែអ៊ីស្រាអែល

បរទេស៖ ក្រុមប្រដាប់អាវុធ Huthi នៅប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ បានប្រកាស គំរាមបិទកំពង់ផែ របស់អ៊ីស្រាអែល ព្រមានដល់កប៉ាល់ ចូលចត នៅទីនោះ។

លោក Yehya Saree អ្នកនាំពាក្យយោធា ក្រុមឧទ្ទាម Huthi បាននិយាយថា ពួកគេនឹងកំណត់គោលដៅកំពង់ផែ Haifa ក្នុងប្រទេសអ៊ីស្រាអែល ជាផ្នែកមួយ នៃ «ការបិទផ្លូវជើងទឹក» ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវាយលុក របស់អ៊ីស្រាអែល នៅក្នុងសង្រ្គាម Gaza។

អ្នកនាំពាក្យ Huthi រូបនេះ បន្ថែមថា «ក្រុមហ៊ុនទាំងអស់ ដែលមានកប៉ាល់ មានវត្តមាន នៅក្នុង ឬ ធ្វើដំណើរ ទៅកាន់កំពង់ផែនេះ ត្រូវបានជូនដំណឹងថា ចាប់តាំងពីពេលនៃការប្រកាសនេះ កំពង់ផែ ដែលបានរៀបរាប់ខាងលើ ត្រូវបានបញ្ចូល ទៅក្នុងគោលដៅ វាយប្រហារ»។

វិធានការនេះ គឺ ឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលទើបបានប្រកាសថា ប្រទេសរបស់លោកនឹង “គ្រប់គ្រង” ទាំងអស់ នៃតំបន់ Gaza ដែលជាផ្នែកមួយ នៃការវាយលុកកាន់តែខ្លាំង ប្រឆាំងនឹងក្រុមហាម៉ាស។

ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ តែងតែបានបាញ់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាប្រចាំ ទៅកាន់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមហ្គាហ្សា បានផ្ទុះឡើង ក្នុងខែតុលា ឆ្នាំ២០២៣៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner