វៀតណាមជំរុញមន្ទីរពេទ្យទូទាំងប្រទេស ត្រៀមទប់កំណើនអ្នកជំងឺកូវីដ

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមបានណែនាំដល់មន្ទីរពេទ្យនៅទូទាំងប្រទេស ឱ្យរៀបចំកន្លែងចាំបាច់ ទីតាំងធ្វើចត្តាឡីស័ក (ស្នាក់នៅដាច់ដោយឡែកពីគេ) និងការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីទទួលអ្នកជំងឺ COVID-19 ក្នុងករណីកើនឡើងគំហុក។

ក្រសួងបន្តថា កន្លែងថែទាំសុខភាពត្រូវតែពង្រឹងវិធានការការពារការឆ្លងមេរោគ ពិសេសទប់ស្កាត់ការចម្លងមេរោគតាមផ្លូវដង្ហើម ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺថែមទៀតនៅក្នុងតំបន់ពិនិត្យ និងព្យាបាលជំងឺ COVID-19។

ក្រសួងក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការអនុវត្តវិធានការការពារក្រុមមនុស្សមានហានិភ័យខ្ពស់ រួមមានស្ត្រីមានផ្ទៃពោះ អ្នកជំងឺមានបញ្ហាសុខភាពពីមុន អ្នកកំពុងមានជំងឺធ្ងន់ធ្ងរ និងមនុស្សចាស់ជាដើម។

យោងតាមក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៥មក វៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤៨ករណីនៅទូទាំង២៧ខេត្ត-ក្រុង៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner