អ៊ីស្រាអែលបញ្ចេញវីដេអូវាយសង្ក្រុបហ្គាហ្សាតាមជើងគោក

បរទេស៖ កងទ័ពនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានបញ្ចេញរូបភាពវីដេអូ វាយសង្ក្រុបតាមជើងគោក នៅតំបន់ហ្គាហ្សា ខណៈដែលមានមនុស្សស្លាប់​ ជាង៣,៧០០នាក់ នៅទីនោះ អំឡុងការវាយប្រហារ ជាង២ខែ ចុងក្រោយនេះ។

រូបភាពដែលចេញផ្សាយ ដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញពីអ្វី ដែលខ្លួនហៅថា ជាប្រតិបត្តិការទ័ពជើងគោក នៅហ្គាហ្សា ស្ទ្រីប។ ក្រសួងសុខាភិបាល របស់ហ្គាហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ៣,៧៤៧នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីនេះ ចាប់តាំងពីបទឈប់បាញ់ បានដួលរលំ កាលពីថ្ងៃទី ១៨ ខែមីនា ដែលបាននាំឲ្យអ៊ីស្រាអែល បើកការវាយប្រហារ ជាថ្មី។

ក្រសួងថា បូករួមទាំងចំនួនចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុប ក្នុងសង្គ្រាម ប្រមាណ ២០ខែ បានកើនដល់ ចំននួន ៥៣,៩០១នាក់ ដែលភាគច្រើន គឺជាជាជនស៊ីវិល។

ក្រុមអ្នកជួយសង្គ្រោះ នៅតំបន់ហ្គាហ្សា បាននិយាយថា មនុស្ស៦នាក់ទៀត បានស្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល នៅព្រឹកព្រលឹម ថ្ងៃអាទិត្យនេះ នាភាគខាងជើង និងកណ្តាល នៃទឹកដីប៉ាឡេស្ទីន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner