រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

ព្រុចសែល ៖ សហភាពអឺរ៉ុបបានអូសករុស្ស៊ី កូរ៉េខាងជើង បេឡារុស និងមីយ៉ាន់ម៉ា ទៅក្នុងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុត ប៉ុន្តែប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោកបានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។

គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះថា ច្បាប់នេះនឹងរឹតបន្តឹងការត្រួតពិនិត្យលើទំនិញដែលនាំចូលពីប្រទេសចំនួន៤ រួមមាន៖ បេឡារុស មីយ៉ាន់ម៉ា កូរ៉េខាងជើង និងរុស្ស៊ី ។

រីឯប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោក បានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ នេះមានន័យថា ប្រេស៊ីល និងឥណ្ឌូណេស៊ី ប្រឈមមុខនឹងការត្រួតពិនិត្យស្រាលជាងមុនលើទំនិញដែលនាំចូលទៅកាន់អឺរ៉ុប។ ស្ថិតក្រោមច្បាប់នេះ នឹងដាក់លក្ខខណ្ឌតម្រូវឱ្យយកចិត្តទុកដាក់លើក្រុមហ៊ុនផលិតផលរួមមាន៖ សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ និងសូកូឡាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ភាពខុសគ្នារវាងក្រុមប្រទេសទាំងនោះ គឺថាបណ្តាប្រទេសប្លុកអឺរ៉ុបនឹងត្រូវតម្រូវឱ្យអនុវត្តការត្រួតពិនិត្យតាមច្បាប់ ដែលគ្របដណ្ដប់យៈពេលវែង ឬ ៩ភាគរយនៃក្រុមហ៊ុននាំចេញពីប្រទេសដែលមានហានិភ័យខ្ពស់នៃការបំផ្លាញព្រៃឈើ និង ៣ភាគរយពីប្រទេសដែលមានហានិភ័យមធ្យម និង១ភាគរយសម្រាប់ប្រទេសដែលមានហានិភ័យបំផ្លាញព្រៃឈើទាប។ សហរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេ សមានហានិភ័យទាបនៃការកាប់បំផ្លាញព្រៃឈើផងដែរ។

ច្បាប់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនធំៗ ហើយចាប់ពីខែមិថុនា ឆ្នាំ២០២៦ សម្រាប់ក្រុមហ៊ុនតូចៗ។ ប្រសិនបើក្រុមហ៊ុនណាមិនគោរពតាមច្បាប់នេះ នឹងត្រូវផាកពិន័យរហូតដល់ ៤ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុប៕

ប្រភព ៖ The Jakatar Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner