រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃ ស្កាត់ជួបគ្នានៅជប៉ុន ពិភាក្សាពីការប៉ះទង្គិចគ្នានៅព្រំដែន

(តូក្យូ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៣០ ឧសភានេះ បានស្កាត់ជួបចរចាគ្នាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ជាការចរចាធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

យោងតាមក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរ បានពិភាក្សា ពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយឈរលើស្មារតីនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពអ្នកជិតខាងល្អ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner