ព្រឹកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បើកកិច្ចប្រជុំ ដើម្បីស្តាប់ ការធ្វើបទបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល អំពីបញ្ហាមួយចំនួន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំមួយ ដើម្បីស្តាប់ការធ្វើបទបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ។ បទបង្ហាញនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ នឹងថាមពល បានដឹកនាំមន្រ្តីជំនាញរបស់ខ្លួន ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាព្រឹកនេះ។

បើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ថា លោកបានលើកយកប្រធានបទចំនួន៣ ដើម្បីជជែកជាមួយ ឯកឧត្តម ស៊ុយ សែម និងមន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល ក្នុងនោះរួមមាន ទី១) ករណីលក់ភ្នំ ទី២) ករណីលក់ខ្សាច់ និងក្រុមហ៊ុនទ្រីភាព និងទី៣) ករណីដីរបស់ក្រសួងពាក់ព័ន្ធ និងដីប្រជាពលរដ្ឋផងដែរ ។

បើតាម ឯកឧត្តម ឈឹម ផលវរុណ អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា សម្រាប់សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សា នៅថ្ងៃនេះ មានចំនួន៤៩រូប ដែលមកពីក្រសួងរ៉ែ និងថាមពល និងអគ្គសនីកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner