អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានគ្រោងរៀប ចំនិងធ្វើការកែលម្អមាត់ច្រាំងស្ទឹងសង្កែ ចាប់ពីស្ពានថ្ម សម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្ម សម្តេចតេជោ ហ៊ុន សែន ទល់មុខសាលាខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

 នៅរសៀល ថ្ងៃទី២២ ខែឧសភា ២០១៩នេះ អាជ្ញាធរខេត្តបាត់ដំបង បានបើកកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន ជាមួយនិងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋបាលខេត្ត សាលាក្រុង ប្រធាន អនុ ប្រធានមន្ទីរជុំវិញខេត្ត ប្រធាន-អនុប្រធានបណ្តាអង្គភាពកងកម្លាំង រួមនិងមន្ត្រីបច្ចេកទេសជំនាញផ្នែកសំណង់វិស្វកម្ម ព្រមទាំងមន្ត្រីមូលដ្ឋានពាក់ ព័ន្ធជាច្រើនដើម្បីពិភាក្សាលើគម្រោអភិវឌ្ឍន៍
ច្រាំងដងស្ទឹងសង្កែ ផ្នែកត្រើយខាងកើតស្ទឹងស្ថិត នៅជាប់រ៉បសួនច្បារសម្តេចក្រឡាហោមសខេង។ ជាមួយគ្នានេះផងដែរ ឯ.ឧ អភិបាលខេត្តបាត់ដំបង
ក៏បានដឹកនាំមន្ត្រីជំនាញនិងសមាជិក ចូលរួមកិច្ច ប្រជុំ ចុះពិនិត្យមើលទីតាំងតាមរ៉បមាត់ស្ទឹងសង្កែដើម្បីពិនិត្យប្លង់លម្អិតជាក់ស្តែន មុននិងធ្វើការសំ រេចចិត្តជាក់ស្តែង ក្នុងការសាងសង់គម្រោងមួយនេះឡើង។

    កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមវត្តមានឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីធ្វើការសិក្សាពិភាក្សាលម្អិតបន្ថែមទៀតពីគ ម្រោងចំនួន០២ ដែលរដ្ឋបាលខេត្តគ្រោងនិងអនុ វត្តពេលឆាប់ៗខាងមុខនេះនៅមុនពេលដែលអនុ វត្តគម្រោងជាក់ស្តែង ដើម្បីធ្វើការកែលម្អឲ្យប្រសើរឡើងនូវច្រាំងស្ទឹងសង្កែគឺចាប់ពីស្ពានថ្មសម្តេចក្រ ឡាហោម ស ខេង រហូតដល់គល់ស្ពានថ្ម សម្តេចតេជោសែន ត្រើយខាងកើត ទល់មុខសាលាខេត្តបាត់ដំបង ដែលមានប្រវែងប្រមាជិត៦០០ម៉ែត្រ។ និងគម្រោងមួយទៀត គឺជា គម្រោងកែលម្អស្ថាន ភាពជំរៀលច្រាំងស្ទឹងសង្កែ ត្រើយខាងកើតប៉ែក ខាងជើងស្ពានថ្មសម្តេចក្រឡាហោម ស ខេង ដែលទទួលរងដោយការបាក់ស្រុត ស្ថិតនៅទល់មុខភោជនីយ៍ដ្ឋានអាស៊ានបៀរ ដែលកំពុងតែរអឹលបាក់ដី ហើយតែងបង្កឲ្យស្ថានភាពផ្លូវតាមប្របមាត់ស្ទឹងសង្កែ មានការស្រុតចុះជាញឹកញាប់ បង្កការកង្វល់ដល់អាជ្ញាធរខេត្តនិងមន្ទីរជំនាញផ្ទាល់កន្ល ងមក ជាបន្តបន្ទាប់ និងតែងតែធ្វើការជួសជុលផ្លូវនៅទីនោះជាញឹកញាប់ បន្ទាប់ពីទទួលរងនូវជំនន់ទឹកស្ទឹងសង្កែ ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំនោះ។

      ជាមួយគ្នានេះ ឯ.ឧអភិបាលខេត្តបាត់ដំបង ក៏បានដឹកនាំមន្ត្រីជំនាញសំខាន់ៗពាក់ព័ន្ធនឹងគម្រោងសាងសង់ ឲ្យចុះមកពិនិត្យមើលទីតាំងជាក់ស្តែងដើម្បីផ្តល់មតិយោបល់គន្លឹះសំខាន់ដែលគ្រោងធ្វើនៅថ្ងៃអនាគតខាងមុខនេះ។

     តាមរយៈការពិភាក្សាយ៉ាងល្អិតល្អន់នូវគម្រោងប្លង់មេសាងសង់ ពីអ្នកបច្ចេកទេស ពីអាជ្ញាធរ និងពីមន្រ្តីជំនាញតាមបណ្តាមន្ទីរពាក់ព័ន្ធនានា ក៏បានឆ្លុះបញ្ចាំងពីការវិភាគលម្អិតពីប្លង់មេជូនអង្គប្រជុំដើម្បីធ្វើការផ្លាស់ប្តូរពិភាក្សាក្នុងនោះរដ្ឋបាលខេត្ត បាត់ដំបងក៏បានសម្រេចគ្រោងសាងសង់សំណង់ ទាំង០២ ខាងលើ ដោយក្នុងនោះសម្រេចធ្វើការកែលម្អនូវច្រាំងស្ទឹងសង្កែផ្នែកត្រើយខាងកើតរ៉បសួនសម្តេចក្រឡាហោម ស ខេង ដោយគ្រោងធ្វើលំហវ៉េរ៉ង់ដា ចេញពីច្រាំងស្ទឹង លយចូលទៅមាត់ស្ទឹងប្រមាណជិត៦០០ម៉ែង្រ លាតសន្ធឹងតាមបណ្តោ យស្ទឹងសង្កែ ដោយមានទទឹងប្រវែងជាង ៦ម៉ែត្រ ដើម្បីលម្អតាមសួនច្បារសម្តេចក្រឡាហោម ប្របតាមដងស្ទឹងសង្កែ រហូតទល់នឹងស្ពានសម្តេចតេ ជោសែន ដើម្បីបំរើដល់ការកំសាន្តនិងលំហែកាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និង ភ្ញៀវទេស ចរណ៍ជាតិអន្តរជាតិដែលមកកំសាន្តសួនច្បារ នៅទីនេះ។

       តាមការពិភាក្សាគម្រោងស្ថាបនាវ៉េរ៉ង់ដាលយចូលទៅក្នុងដងស្ទឹង គឺជាផ្នែកមួយដែលរដ្ឋបាលខេត្តបាត់ដំបង និងក្រោមគំនិតផ្តួចផ្តើមពី ឯ.ឧ ងួន
រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងការរៀបចំនិងអភិវឌ្ឍន៍ទីក្រុងនិងទីប្រជុំជនក្នុងខេត្តឲ្យកាន់តែទទួ លបាននូវសោភ័ណភាពទាក់ទាញបន្ថែមទៀត។ខ
ណៈពេលដែល សំណង់អាគារបណ្ណាល័យសម្តេចក្រឡាហោម ដែលកំពុងសាងសង់នៅលើទីធ្លាសួនច្បារទីនោះ រួចរាល់ហើយជាស្ថាពរ នឹងធ្វើឲ្យកាន់តែទាក់ទាញនិងបម្រើដល់ការកំសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តនិងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិថែមទៀតផង។ជាមួយនិងបរិយាកាសធម្មជាតិនិងបរិស្ថានជុំវិញខ្លួន នារដូវស្សានិងពីទឹកជំនន់នៃទឹកស្ទឹងសង្កែទៀតផង នោះ និងក្រោយពីការសាងសង់ត្រូវ
បានបញ្ចប់ជាស្ថាពរហើយនោះ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner