រុស្ស៊ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាង ១.៤០០គ្រឿង

មូស្គូ ៖ ត្រឹម៧ថ្ងៃ រុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង ខណៈអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលទើបនឹងផលិតថ្មីរបស់ខ្លួន វាយប្រហារដ្រូនរបស់រុស្ស៊ី។ នេះបើយោងតាមព័ត៌មានបច្ចុប្បន្នភាព ស្តីពីជម្លោះរវាងប្រទេសទាំងពីរ។

ក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា ដើម្បីទប់ទល់នឹងការវាយប្រហារដ្រូនរបស់រុស្ស៊ីលើទីក្រុង Odessa កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័ត ដែលបង្កើតឡើងដោយមានការគាំទ្រពីដៃគូបរទេស ដើម្បីបាញ់ទម្លាក់ដ្រូនថ្មីបំផុតរបស់រុស្ស៊ី។

ដោយឡែកក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិ និងព្រលានយន្តហោះយោធា រួមទាំងទីតាំងផ្ទុកអាវុធ និងគ្រាប់រំសេវនៅអ៊ុយក្រែន កាលពីសប្តាហ៍មុន។

ក្រសួងបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយបកការវាយប្រហារជាច្រើនលើករបស់អ៊ុយក្រែន នៅពេលបើកការវាយលុកលើតំបន់ Sumy, Kharkiv និង Donetsk ដោយបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ១.៤៣៩គ្រឿង។

ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងរុស្ស៊ីក៏បានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ១៣កន្លែងនៅក្នុងតំបន់ Sumy, Kharkiv និង Donetsk ផងដែរ៕

ប្រភព ៖ bastille post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner