សម្តេចតេជោ ហ៊ុន សែន គាំទ្ររាជរដ្ឋាភិបាលកម្ពុជាយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
ភ្នំពេញ៖ តំបន់ព្រំដែន កម្ពុជា-ថៃ នៅតែមិនទាន់ដាច់ស្រេចទេ ដោយភាគីថៃមិនទាន់ស្ងប់ចិត្ត ចិញ្ចឹមចិត្តនៅតែចង់បានតំបន់ទាំងនោះយកទៅគ្រប់គ្រង។ ប៉ុន្តែទោះតំលៃណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងទាំងផ្នែកផ្លូវច្បាប់ ផ្លូវការទូត និងការការពារបូរណភាពទឹកដី ការពារដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។
ចំណុចនេះ អតីតនាយករដ្ឋមន្ត្រី គឺគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ នេះបើតាមផេក Facebook របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចតេជោ ថា យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន៕




