អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយសម្ដេចប្រធានរដ្ឋសភាផ្តល់ជូនកងទ័ព ដែលកំពុងឈរជើងនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា នៅចុងសប្ដាហ៍នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត នាំយកអំណោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពភាទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
អំណោយដែលត្រូវផ្តល់ជូរួមមាន មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឡែក មន្ទីរ-អង្គភាពជុំវិញខេត្ត ក៏បានចូលរួមឧបត្ថម្ភនូវធុងទឹក អាគុយសូឡា វិទ្យុទាក់ទង និងសម្ភារៈចាំបាច់មួយចំនួន។ពិធីប្រគល់
បានប្រារព្ធនៅសនៅក្នុងបរិវេណ ទីបញ្ជាការផ្នែកសឹករងស្រុកអន្លង់វែង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ៕






ដោយ៖ឡុង សំបូរ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។