សេតវិមាន ៖ លោក Trump និងលោក Xi ប្រហែលជាពិភាក្សាពីបញ្ហាពាណិជ្ជកម្មក្នុងសប្តាហ៍នេះ

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់សេតវិមានបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រមុខរដ្ឋចិន លោក Xi Jinping អាចនឹងពិភាក្សាគ្នាពាក់ព័ន្ធនឹងជម្លោះពាណិជ្ជកម្ម ក្នុងកំឡុងពេលនិយាយទូរស័ព្ទក្នុងសប្តាហ៍នេះ។

នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Kevin Hassett បានប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Trump រំពឹងថា នឹងមានការសន្ទនាដ៏អស្ចារ្យ អំពីការចរចាពាណិជ្ជកម្មនៅសប្តាហ៍នេះជាមួយមេដឹកនាំចិនលោក Xi។

ការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Xi កើតឡើងចំពេលមានការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរអាចនឹងកើនឡើងម្ដងទៀត។

ទន្ទឹមគ្នា ក្រុមមន្រ្តីតំណាងពាណិជ្ជកម្មអាមេរិក និងចិនក៏កំពុងពិភាក្សាគ្នាស្ទើរជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមដោះស្រាយបញ្ហានេះផងដែរ។

កាលពីខែឧសភា អាមេរិក និងចិនបានបើកកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយបានឈានដល់កិច្ចព្រមព្រៀងមួយ។

កិច្ចព្រមព្រៀងនោះបានអំពាវនាវឱ្យភាគីទាំងពីរកាត់បន្ថយពន្ធបន្ថែមរបស់ពួកគេចំនួន ១១៥ភាគរយ។ ប៉ុន្តែថ្មីៗនេះ អាមេរិកបានចោទចិនពីបទរំលោភបំពានលើការនាំចេញផលិតផលមួយចំនួន ក្នុងនោះសារធាតុរ៉ែសំខាន់ៗស្ថិតក្នុងចំណោមផលិតផលទាំងនោះ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner