អ៊ុយក្រែន និងរុស្ស៊ីព្រមព្រៀងដោះដូរខ្មោចទាហានចំនួន ៦.០០០នាក់
អ៊ីស្តង់ប៊ុល ៖ អ្នកចរចាកំពូលរបស់ភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី បាននិយាយនៅទីក្រុងអ៊ីស្តង់ប៊ុលថា រុស្ស៊ី និងអ៊ុយក្រែន នឹងដោះដូរខ្មោចទាហាន ៦.០០០នាក់រៀងៗខ្លួន។
ការប្រកាសនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាដោះដូរសាកសពទាហានដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមចំនួន ៦.០០០នាក់ នេះបើយោងតាមអ្នកចរចាអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងនេះបានលេចចេញកាលពីថ្ងៃចន្ទ នៅឯកិច្ចចរចាសន្តិភាពចុងក្រោយបង្អស់នៅក្នុងប្រទេសតួកគី ជាកន្លែងដែលភាគីទាំងពីរបានជួបប្រជុំគ្នាត្រឹមតែជាងមួយម៉ោង។
ទោះបីជាយ៉ាងណា កិកិច្ចពិភាក្សានោះ មិន បាន បង្ហាញ ពី ការ ទម្លាយ អ្វី ធំដុំ ក្នុង ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមរយ:ពេលជាង ៣ឆ្នាំកន្លងមកនេះទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា