សមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង១២ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ កាន រតនា ភេទប្រុស អាយុ២០ឆ្នាំ ទី២)ឈ្មោះ សេត គ្រីយ៉ា ភេទប្រុស អាយុ២០ឆ្នាំ និងទី៣)ឈ្មោះ សេត សុម៉ាលី ភេទស្រី អាយុ២២ឆ្នាំ (អ្នកទាំង៣ស្នាក់នៅផ្ទះជួល ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ)។

សមត្ថកិច្ចបានឲ្យដឹងថា មុនឃាត់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៣នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យ និងនាំខ្លួនមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានប្រើប្រាស់សារធាតុញៀន ហើយឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner