ថ្នាក់ដឹកនាំកីឡាយានយន្តកម្ពុជាជួបអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងដើម្បីរកគន្លឹះជំរុញអភិវឌ្ឍន៍វិស័យកីឡាយានយន្តនៅកម្ពុជា

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២២៥ ឯកឧត្តម ទៀ ស្យាម និង ឯកឧត្តម សូឃុន វិរៈ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានរៀបចំ​សិក្ខា​សាលា ការផ្សព្វផ្សាយ និងបណ្តុះបណ្តាល និងជំរុញការរៀបចំព្រឹត្តិការណ៍​ប្រណាំង​យានយន្ត នៅកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពីអ្នករៀបចំព្រឹត្តិការ​ណ៍​ប្រណាំងជាច្រើននាក់។

សិក្ខាសាលាបណ្តុំដោយអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងមួយនេះ ត្រូវបាន ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្ត​កម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងគោល​បំណងជួបពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យមានការចូលរួមសហការជាមួយ​សហព័ន្ធកីឡាយានយន្តក្នុងគោលដៅរួមដំណើរទាំងអស់គ្នាក្នុងជំហ៊ានអភិវឌ្ឍន៍កីឡាយានយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ឯកឧត្តម អនុប្រធាន សហព័ន្ធបានរំលេចទៀតថា វិស័យកីឡាយានយន្តអាចរីក​ចម្រើន​ទៅមុខបាន គឺអាស្រាយលើកិច្ចសហការជាធ្លុងតែមួយជាមួយសហព័ន្ធ។មានន័យថា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងទាំងអស់ ចាំបាច់ត្រូវតែគោរពតាមការ​ណែនាំ ចំពោះវិធានការច្បាប់លក្ខន្តិកៈត្រឹមត្រូវរបស់សហព័ន្ធ។កន្លងមកការរៀបចំ​ព្រឹត្តិការណ៍ប្រណាំងមើលឃើញថា មានការចន្លោះប្រហោង និងមានការខ្វះខាត ដោយ​មិនត្រូវទៅតាមស្តង់ដារច្បាប់ប្រណាំងរបស់សហព័ន្ធកីឡាយានយន្តដែល​បានតាក់តែច្បាប់នោះឡើយ។ដូច្នោះហើយជំនួបក្នុងសិក្ខាសាលានេះ ជាឱកាស​ជួបជជែកពិភាក្សាគ្នារវាងថ្នាក់ដឹកសហព័ន្ធ និងអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ដើម្បីបំពេញរាល់បញ្ហាចន្លោះប្រហោងដែលមានការខ្វះខាត់កន្លងមកឱ្យក្លាយទៅជាការល្អប្រសើរសម្រាប់វិស័យកីឡាយានយន្តរបស់កម្ពុជានាថ្ងៃអនាគត។

ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានពន្យល់ទៀតថា ប្រសិនបើអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងនីមួយៗអនុវត្តត្រូវតាមការណែនាំត្រូវតាមស្តង់ដារលក្ខន្តិកៈច្បាប់របស់សហព័ន្ធពិតណាស់នឹងផលិតបានធនធានកីឡាករល្អៗតំណាងឱ្យកម្ពុជាទៅប្រណាំងនូវឆាកអន្តរជាតិទទួលបានលទ្ធផលល្អ ។
សម្រាប់ការជជែកពិភាក្សាគ្នានេះ បានឈានទៅរកការយល់គ្នាយ៉ាងស៊ីសង្វាក់ ដោយអ្នករៀបចំទាំងអស់បានឯកភាពធ្វើតាមការណែនាំរបស់សហព័ន្ធមុននឹងរៀបចំព្រឹត្តិការណ៍ប្រណាំងនឹងមានការស្នើសុំមកកាន់សហព័ន្ធកីឡាយានយន្ត ហើយសហព័ន្ធក៏ផ្តល់ត្រឡប់ទៅវិញនូវអ្នកជំនាញយល់ដឹងពីច្បាប់លក្ខន្តិៈនៃការប្រណាំងដើម្បីទៅជួយរៀបចំធ្វើយ៉ាងណាឱ្យការប្រណាំងបានប្រព្រឹត្តិទៅត្រូវតាមស្តង់ដារច្បាប់ប្រណាំងកម្រិតជាតិនិងអន្តរជាតិ។

ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាយានយន្តរូបនេះ បានបន្ថែមទៀតថា បន្ទាប់ពី​ការ​ជជែក​ត្រូវគ្នាជាមួយអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងទាំងអស់ សហព័ន្ធកីឡាយាន​យន្ត​កម្ពុជា ក៏នឹងចាប់ផ្តើមអនុវត្តនៃការជ្រើសរើសកីឡាករវ័យ​ក្មេងល្អៗពីព្រឹត្តិការណ៍​ប្រណាំង​មកបណ្តុះបណ្តាល ហើយក្នុងនោះ ក៏មានបណ្តុះបណ្តាលអាជ្ញាកណ្តាល​ចៅក្រម ដោយធ្វើការបង្ហាត់បង្ហាញពីអ្នកបច្ចេកទេសស្តង់ដារជាការឆ្លើយតបទៅ​និងការរីកចម្រើនដើរឱ្យទាន់ប្រទេសនៅក្នុងតំបន់ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner