សម្តេចតេជោ ហ៊ុន សែន : ប្រជាជនកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ

ភ្នំពេញ:នៅរាត្រីថ្ងៃទី៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានសរសេរថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ
កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។
ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ
ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថាការស្វែងរកដំណោះស្រាយតាមរយៈ
ការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់
រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ
នៅអង្គភាពជួរមុខទើបមានលទ្ធផល
ដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើ
រាជរដ្ឋាភិបាលក្នុងការដោះស្រាយ
ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយ
គត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម
និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
សូមជម្រាបថា មុននេះបន្តិចឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមិថុនា នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និងប្រឈមមុខគ្នានៅតាមព្រំដែន៕
ដោយ: មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner