ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតជូនលោកស្រី Bridgette L. Walker ភារៈធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី ភារៈធារីស្ដីទី អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី ក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងការធ្វើទំនើបកម្មស្ថាប័ន គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ថ្នាលពហុបំណង DG SuperApp និងថ្នាលជាច្រើនទៀត ព្រមទាំងទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងទៅកាន់ក្រុមហ៊ុន Plug and Play នៅតំបន់ Silicon Valley សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកស្រីភារៈធារីស្ដីទី បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner