អាមេរិកដាក់បំរាមគោចរនៅ Los Angeles ខណៈភាពចលាចលឆ្លងដល់ក្រុងជាច្រើនទៀត

បរទេស៖ អាមេរិកបានដាក់បំរាមគោចរ នៅក្នុងទីក្រុង Los Angeles ខណៈដែលភាពចលាចល តវ៉ាប្រឆាំងនឹងការឆ្មក់ របស់មន្ត្រីអន្តោប្រវេសន៍ ឆ្លងចូលដល់ទីក្រុងជាច្រើនទៀត នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃពុធនេះ។

បន្ទាប់ពីអភិបាលក្រុង Los Angeles លោកស្រី Karen Bass ប្រកាសពីបម្រាមគោចរ សម្រាប់ផ្នែកខ្លះ នៃទីប្រជុំជន នគរបាលត្រូវបានអនុញ្ញាតិ ឲ្យចាប់ខ្លួនទ្រង់ទ្រាយដ៏ធំ នៅពេលយប់ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៦ព្រឹក ដើម្បីបង្ការ កុំឲ្យមានការលួចប្លន់ និងអំពើហឹង្សា ក្នុងអំឡុងពេលតវ៉ា ប្រឆាំងនឹងការវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍ គ្មានឯកសារ។

ការដាក់ចេញបំរាមគោចរនេះ ធ្វើឡើង ស្របពេលដែល ទាហានម៉ារីន រាប់រយនាក់ កំពុងរង់ចាំការដាក់ពង្រាយ នៅភាគខាងត្បូង នៃទីក្រុង Los Angeles តាមបញ្ជារបស់លោក ប្រធានាធិបតីអាមេរិក លោក Donald Trump ពោលគឺបន្ទាប់ពីមានកងទ័ពឆ្មាំជាតិ ជាង៤,០០០នាក់ កំពុងត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ Los Angeles កាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះ បន្ទាប់ពីមានការចាប់ខ្លួនមនុស្សរាប់រយនាក់ អំឡុងការប៉ះទង្គិចដោយហិង្សា ប៉ុន្មានថ្ងៃចុងក្រោយមកនេះ ការតវ៉ាប្រឆាំងនឹងការវាយឆ្មក់ របស់មន្ត្រីអន្តោប្រវេសន៍ បានឆ្លងរាលដាល ចេញពីទីក្រុង Los Angeles ទៅកាន់ទីក្រុង New York និង មួយចំនួនទៀត ស្ថិតក្នុងរដ្ឋតិចសាស់។ ក្រៅពីនេះ ក៏មាននៅតាមបណ្តាទីក្រុង នៃរដ្ឋ ផ្សេងៗទៀត ដូចជា ទីក្រុង Atlanta, Chicago, Philadelphia, Dallas, Austin និង San Francisco ផងដែរ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner