រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល ៖ កម្ពុជា មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ពុំបានយកភ្លើងពីប្រទេសថៃមកប្រើទេ

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវរតនៈបានថ្លែងថា មកដល់ពេលនេះប្រទេសកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងក៏ពុំបានយកភ្លើងពីប្រទេសថៃ មកប្រើប្រាស់នោះឡើយ។

ការលើកឡើងពីសំណាក់ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បែបនេះធ្វើឡើងឆ្លើយតបទៅនឹងក្រសួងការបរទេសប្រទេសថៃដែលបានគំរាមកាត់ផ្តាច់អគ្គិសនីដែលលក់ឱ្យកម្ពុជា នៅពេលទំនាស់ព្រំដែន តាមអ្វីដែលប្រទេសមួយនេះគេចង់បានរួចមក។

ថ្លែងនៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម កែវ រតនៈបានឱ្យដឹងថា«គិតមកដល់ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារ កម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»។

ទន្ទឹមជាមួយការលើកឡើងបែបនេះ រដ្ឋមន្រ្តីក្រសួងថាមពល និង រ៉ែបានឱ្យដឹងដែរថាក្នុងពិភពលោកនេះការភ្ជាប់បណ្ដាញអគ្គិសនីប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏យកភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាប្រទេស អឺរ៉ុប អាស៊ាន អាហ្រ្វិកក៏តែងប្រើភ្លើងគ្នាទៅវិញទៅមក។

ក្រៅពីលើកបញ្ហានេះ រដ្ឋមន្រ្តីក្រសួងរ៉េ និងថាមពលបានអំពាវនាវឱ្យពលរដ្ឋទាំងអស់មិនត្រូវប្រើពាក្យសម្តីឌឺដងពីព្រោះថាក្នុងបណ្តាប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្តបន្ទាប់។ក្រៅពីនេះ ថៃនិងកម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ហេតុនេះពលរដ្ឋត្រូវទទួលយកនូវការពិតនេះ ហើយមិនត្រូវ ផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner