Breaking News ! យន្តហោះផ្ទុកមនុស្ស ២៤២នាក់ធ្លាក់នៅឥណ្ឌា

ញូវដែលី ៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលដឹកមនុស្ស២៤២នាក់ទៅកាន់ទីក្រុង London បានធ្លាក់នៅក្បែរអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា នៅក្នុងថ្ងៃព្រហស្បតិ៍នេះ។

ជើងហោះហើររបស់ Air India នេះ ជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ផ្ទុកអ្នកដំណើរខ្ទង់ ២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ ១២នាក់។

ក្រុមហ៊ុនអាកាសចរណ៍ Air India បាននិយាយថា អ្នកដំណើរនៅលើយន្តហោះដែលធ្លាក់នោះ មានជនជាតិឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់។

យន្តហោះនេះបានធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ ស្ថិតនៅក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ។

ភ្លាមៗនៅពុំទាន់មានសេចក្តីរាយការណ៍លំអិតអំពីមូលហេតុ ឬមនុស្សស្លាប់ និងរងរបួសនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner