រដ្ឋនុយក្លេអ៊ែរចាយ ១០០ពាន់លានដុល្លារលើឃ្លាំងអាវុធក្នុងឆ្នាំ២០២៤

បរទេស ៖ រដ្ឋដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅលើឃ្លាំងអាវុធបរមាណូរបស់ពួកគេកាលពីឆ្នាំ២០២៤។

យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) បានបញ្ជាក់ថា ឆ្នាំមុន ចក្រភពអង់គ្លេស ចិន បារាំង ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន រុស្សី និងសហរដ្ឋអាមេរិក រួមគ្នាចំណាយប្រាក់ជិត ១០ពាន់លានដុល្លារ ច្រើនជាងនៅឆ្នាំ២០២៣។

ICAN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៧ សម្រាប់តួនាទីសំខាន់របស់ខ្លួន ក្នុងការព្រាងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមាននៅឆ្នាំ ២០២១។

យុទ្ធនាការ ICAN បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ បានចំណាយលុយចំនួន ៥៦,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ បន្ទាប់មកប្រទេសចិនចំនួន ១២,៥ពាន់លានដុល្លារ និងចក្រភពអង់គ្លេសចំនួន ១០,៤ពាន់លានដុល្លារ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner