លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់អោយកុមាររងគ្រោះដោយអំពេីរហិង្សា នាពេលកន្លងមក សំរាក់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី 25 ខែមេសាឆ្នាំ 2019 លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ  និងនាំយកអំណោយរបស់  ឯកឧត្តម  នាយឧត្តមសេនីយ៍សន្តិបណ្ឌិត  នេត  សាវឿន  និងឯកឧត្តម  ឈួរ  ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់អោយកុមាររងគ្រោះដោយអំពេីរហិង្សា នាពេលកន្លងមក
សំរាក់ព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា

ដោយក្តីអាណិតអាសូរចំពោះកុមារដែលរងគ្រោះឈ្មោះ  ញិប  សុគុណ  អាយុ៩ឆ្នាំ  ដោយសារឪពុកចិត្តកំណាចឃោរឃៅប្រេីអំពើហឹង្សា  កាប់សម្លាប់ប្រពន្ធអោយស្លាប់  និងកាប់កូនខ្លួនឯងអោយរងរបួសធ្ងន់ធ្ងរ  នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។  នៅព្រឹកថ្ងៃព្រហស្បតិ៍  ៦រោច  ខែចេត្រ  ឆ្នាំកុរ  ឯកស័ក  ព.ស  ២៥៦២  ត្រូវនឹងថ្ងៃទី២៥  ខែមេសា  ឆ្នាំ២០១៩នេះ  លោកឧត្តមសេនីយ៍ទោ  ខូវ  លី ក៏បានពាំនាំការសាកសួរសុខទុក្ខ  និងពិនិត្យមេីលស្ថានភាពជំងឺផ្ទាល់របស់កុមារារងគ្រោះ  ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា   និងថែមទាំងបាននាំយកនូវអំណោយរបស់  ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  នេត  សាវឿន  អគ្គស្នងការនគរបាលជាតិ  និងឯកឧត្តម  ឈួរ  ច័ន្ទឌឿន  អភិបាល  នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភដល់កុមាររងគ្រោះនេះ  ដែលមានថវិការសរុបចំនួន  ២,៤០០០,០០០រៀល  ទឹកដោះគោឆៅ  ទឹកផ្លែឈេី  និងមីម៉ាម៉ាមួយចំនួនទៀតផងដែរ។

មកដល់ពេលនេះដោយមានការយកចិត្តទុកដាក់មេីលថែទាំជម្ងឺពីក្រុមគ្រូពេទ្យ  នៃមន្ទីរពេទ្យគន្ធបុប្ផានេះ  ស្ថានភាពជម្ងឺរបស់កុមាររងគ្រោះបានធូរស្បេីយច្រេីនហេីយ ក្នុងឱកាសនោះដែរ  លោកឧត្តមសេនីយ៍ ទោ  ខូវ  លី  ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់  ឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  នេត  សាវឿន និងឯកឧត្តម  ឈួរ  ច័ន្ទឌឿន  ចំពោះកុមារ៉ាដែលរងគ្រោះ  ព្រមទាំងផ្តាំផ្ញេីដល់ក្រុមគ្រួសារអោយជួយមេីលថែទាំកុមារនោះអោយបានល្អប្រសេីរ នឹងអាចឆាប់បានជាសះស្បេីយឆាប់វិលត្រឡប់ទៅផ្ទះវិញ ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner