បុរសជនជាតិចិនម្នាក់មិនដឹងជាមានវិបត្តិអ្វី បានលោតពីលើអាគារឌាយមិន វ័ន ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេបានលោតពីលើអាគារឌាយមិន វ័ន ដែរមានកំពស់រហូតដល់១៤ជាន់ ក្នុងបរិវេនមជ្ឈមណ្ឌលកោះពេជ្រ បាក់ជើងខាងស្តាំម្ខាង និងបែកក្បាលស្លាប់នៅក្នុងថ្លុមឈាម ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ស្ថិតនៅចំណុចអាគារឌាយមិន វ័ន ក្នុងបរិវេន មជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនមិនដឹងជាមានវិបត្តិអ្វីនោះទេលុះដល់ម៉ោងកើតហេតុស្រាប់តែ លោតពីអាគារឌាយមិន វ័ន មកក្រោមបាក់ជើងស្តាំម្ខាង និងបោកក្បាល និងឥដ្ឋបែកក្បាលស្លាប់ក្នុងថ្លុមឈាម ។   ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះមិនដឹងជាលោតពីអាគារឌាយមិន វ័ន នៅជាន់ទីប៉ុន្មាននោះទេព្រោះអាគារឌាយមិន វ័ន នោះមានកំពង់រហូតដល់ទៅ១៤ជាន់ឯណោះ ។ បន្ទាប់មកអ្នកមើលការខុសត្រូវកន្លែងកើតហេតុខាងលើ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅ និងកន្លែងកើតហេតុ។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចដឹកសពយកទៅក្លាសេទុក ដើម្បីស្រាវជ្រាវរកសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner