ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង  ០៩:០០ព្រឹក  ថ្ងៃទី  ៣ កក្កដា  ២០២០  យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩  ថ្មី ទេ  ដូច្នេះចំនួនសរុបកូវីដ-១៩  ១៤១នាក់ដដែល  ជាសះស្បេីយគ្មាន  ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១៣១នាក់  និងស្លាប់គ្មាន  ។

ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ  ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត  ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌  ពិធីជប់លៀង  ការចាក់ធុងបាសរាំ   ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត  ដូចជា អង្គុយគម្លាតពីគ្នា  ឈររងចាំគម្លាតពីគ្នា  ឈរជជែកគ្នាគម្លាតពីគ្នា  ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់  និងឧស្សាហ៍លាងដៃជាមួយសាប៊ូ  អាល់កុល  ឬជែល  ។

សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី  ២៧  មករា  ២០២០  ។
យេីងបានធ្វេីតេស្តចំនួន   38335 ស្មេីនឹង  2309 ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ  115

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner