ក្រុមហ៊ុន SpaceX ប្រកាសពីតម្លៃធ្វើដំណើរទៅភពអង្គារ

ថ្វីបើគម្រោងយានអវកាស Starship របស់ក្រុមហ៊ុន SpaceX មិនទាន់ចេញជាផ្លែផ្កាក្តី ប៉ុន្តែស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានប្រកាសព្យាករណ៍ទុកជាមុនជុំវិញតម្លៃជើងហោះហើរទៅកាន់ភពអង្គារនាថ្ងៃអនាគត។

តាមរយៈការបង្ហោះលើ Twitter កាលពេលថ្មីៗនេះ លោក Musk ជឿជាក់ថា ការហោះទៅកាន់ភពអង្គារនឹងត្រូវចំណាយទាបជាង ៥០០០០០ ដុល្លារ ឬអាចធ្លាក់ទាបបំផុតដល់ក្រោម ១០០០០០ ដុល្លារក៏មាន។

ចំណុចសំខាន់ប្រសិនអ្នកចង់ហោះត្រលប់មកភពផែនដីវិញ គឺអាចមកដោយឥតគិតថ្លៃ ពុំតម្រូវឲ្យចាយវាយអ្វីឡើយ។ លោកគិតថា តម្លៃប៉ុណ្ណេះសមល្មមនឹងមនុស្សដែលរស់នៅក្នុងបណ្តាប្រទេសជឿនលឿន អាចលក់ចោលផ្ទះរបស់ពួកគេលើភពផែនដី ហើយផ្លាស់ទៅរស់នៅលើភពអង្គារប្រសិនជាមានចំណង់ចំណូលចិត្ត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner