ហាងគ្រឿងលក់អលង្ការដាណា ទ្រី (NNP) បើកសម្ភាធដាក់លក់គ្រឿងពេជ្រ មាស ផ្លាកទីនគ្រប់ប្រភេទ ដែលទទួលស្គាល់ជាលក្ខណៈជាតិ អន្តរជាតិ នៅទីតំាងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
លោកស្រី ទ្រីដាណា ដែលស្គាល់គេថា ជាអ្នកជំនួញជោគជ័យវ័យក្មេងម្នាក់ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នំា២០២០ បានបើកសម្ភោធជាផ្លូវការនូវហាងលក់គ្រឿងអលង្ការ មាស ពេជ្រ ដ៏ធំមួយទៀត ស្ថិតនៅតាមបណ្ដោយវិថីវិមានឈ្នះឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ហាងគ្រឿងលក់អលង្ការដាណា ទ្រី គឺជាសមិទ្ធផលថ្មីមួយទៀតរបស់អ្នកជំនួញរូបស្រស់ទ្រី ដាណា ដែលជាម្ចាស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី។ លោកស្រីដាណាបានបញ្ជាក់ថា ហាងលក់គ្រឿងអលង្ការនេះមានលក់មាស ពេជ្រ ផ្លាកទីនគ្រប់ប្រភេទ ដែលមានការធានាយ៉ាងត្រឹមត្រូវ ហើយមានការទទួលស្គាល់ជាលក្ខណៈជាតិ អន្តរជាតិ។
គួរបញ្ជាក់ថា លោកស្រីទ្រី ដាណា គឺជាកូនទី ៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះមានឪពុកឈ្មោះ ងួនទ្រី និងម្ដាយឈ្មោះសៀង ជូរ ហើយលោកទាំងពីរគឺជាអ្នកលក់ត្រី និងលក់លាសហាតែប៉ុណ្ណោះ។ តែជា អកុសលលោកទាំងពីរបានទទួលមរណភាពអស់ទៅហើយ ។
លោកស្រីទ្រី ដាណា បានតស៊ូយកខោអាវជជុះមកលក់ក្រោមឆ័ត្រមុខរោងចក្រដើម្បីសន្សំប្រាក់យកធ្វើជាទុនរកស៊ីបន្តបន្ទាប់មក មានប្រាក់មួយចំនួនក្នុងដៃលោកស្រីក៏បានយកគ្រឿងអលង្ការពីគេមកលក់នៅតាមផ្សារ។ ដោយភាពរួសរាយរាក់ទាក់សំដីសំដៅប្រកបដោយទឹកដម បានធ្វើឲ្យលោកស្រីមានម៉ូយកាន់តែច្រើន ហើយលោកស្រីក៏ប្រថុយយកគ្រឿងអលង្ការពីប្រទេសថៃមកលក់បន្ត ។ ដោយមានគោលដៅធំបូករួមនឹងការប្រឹងប្រែងយ៉ាងខ្លាំងរហូតធ្វើអោយលោកស្រីសម្រេចលទ្ធផលល្អជាបន្តបន្ទាប់ ដែលធ្វើអោយលោកស្រីបើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ ដោយដាក់ឈ្មោះក្រុមហ៊ុនថា ដាណា ទ្រី ខេមបូឌា ត្រេឌីង ខូអិលធីឌី។ សព្វថ្ងៃក្រុមហ៊ុននេះមានអ្នកតំណាងចែកចាយប្រមាណ ៧ ម៉ឺននាក់ គ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងអលង្ការលោកស្រីទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការមាសពេជ្រមួយទៀត នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៩ ដាក់ឈ្មោះថា ដាណា។ សព្វថ្ងៃជំនួញថ្មីនេះបាននិងកំពុងជោគជ័យដើរទៅមុខដោយរលូន និងមានអតិថិជនគាំទ្រច្រើនរហូតលោកស្រីបានបើកហាងធំ១បន្ថែម១ទៀត នៅតាមបណ្ដោយផ្លូវវិថីឈ្នះឈ្នះ គឺក្នុងថ្ងៃទី១ ខែឧសភា ឆ្នំា២០២០។
គួរបញ្ជាក់ថា៖ ក្រៅពីជំនួញរកស៊ីគ្រឿងអលង្ការលោកស្រីទ្រី ដាណា គាត់ត្រូវបានអ្នកលេងបណ្ដាញសង្គមទទួលស្គាល់ថា ជាញឹកញាប់លោកស្រីតែងតែធ្វើសកម្មភាពមនុស្សធម៌ និងជួយយកអាសារគេស្ទើរគ្រប់ទីកន្លែង។ ជាក់ស្ដែងការបើកសម្ពោធហាងនេះ លោកស្រីមិនបានរៀបចំកម្មវិធីជប់លៀងធំដុំឡើយ គឺប្ដូរទៅជាកម្មវិធីចែកអំណោយដល់ប្រជាពលរដ្ឋជាង១០០គ្រួសារមុនថ្ងៃសម្ពោធ ព្រោះលោកស្រីយល់ឃើញថាពួកគាត់កំពុងត្រូវការជំនួយខ្លះក្នុងពេលដែលមានវិបត្តិដោយជំងឺ covid-19 ទូទាំងពិភពសលលោកនេះ៕