ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់នៅរបស់ជនជាតិចិន មួយកន្លែងនៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍មួយពីស្រុកវាលវែងបានឲ្យដឹងថា មានជនជាតិចិនម្នាក់បានស្លាប់នៅក្នុងអគារស្នាក់របស់ជនជាតិចិននៅស្រុកវាលវែងខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថាការស្លាប់ជនចិនម្នាក់បានកើតឡើងនៅម៉ោង៥ និង៤៥នាទីថ្ងៃ២៦,ខែមិថុនាឆ្នាំ២០២០ នៅចំណុចអាគារស្នាក់នៅរបស់ជនជាតិចិន ដែលស្ថិតនៅក្នុងសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ខាងលើដដែលបានអោយដឹងទៀតថា សាកសពរបស់ជបជាតិចិនខាងលើនេះមានឈ្មោះ លី ជីងមូ(Li Jingmou) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ចុងភៅ(ធ្វើនំប៉ាវ)ស្នាក់នៅអាគាររបស់ជនជាតិចិន ។ អធិការនគរបាលស្រុកវាលវែងលោកវីរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២៧ មិថុនា២០២០ ដោយ ផ្អែកតាមកាមេរ៉ាសុវត្ថិភាពបានបញ្ជាក់ថាជនជាតិចិនខាងលើ គាត់បានដើរមកអង្គុយលើកៅអីក្នុងអាគារស្នាក់នៅរបស់ជនជាតិចិនសុខៗស្រាប់តែងងិតមុខរួចដួលបន្តិចម្តងៗទៅលើតុធ្លាក់ពីលើកៅអីសន្លប់ រួចបញ្ជូនក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ឃុំថ្មដាដោយសារស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរ ពេកការសង្គ្រោះមិនទាន់ក៏បានដាច់ខ្យល់ស្លាប់ ។
អធិការនគរបាលស្រុកវាលវែងបានបញ្ជាក់ឲ្យដឹងទៀតថាបន្ទាប់ពីការស្លាប់ជនជាតិចិនរួចមកសាក់សពត្រូវបាន
ដឹកបញ្ជូនទៅមន្ទីរកាន់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យបន្ត ចំណែកទីកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែងធ្វើការហ៊ុព័ទ្ធទីកន្លែង ដោយមានកម្លាំងយើងដេកចាំដោយផ្ទាល់រងចាំព្រឹកទើបធ្វើការពិនិត្យកន្លែងកើតហេតុ ៕ធ.ដ
(ព័ត៌មានបថម) ដោយសុក្ខារិន