ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកីឡាករបាញ់កាំភ្លើងដៃកងទ័ពជើងគោក មុនចេញដំណីរទៅចូលរួមប្រកួតបាញ់កាំភ្លើងដៃអាស៊ាន(AARM-28 /2018) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ខែតុលានេះ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៨ម្សិលមិញ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងនៃកងយោពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ជួបសំណេះសំណាល និងត្រួតពិនិត្យក្រុមសិក្ខាកាមបាញ់កាំភ្លើងដៃកងទ័ពជើងគោក និងផ្តាំផ្ញើមុនចេញដំណីរទៅចូលរួមប្រកួតបាញ់កាំភ្លើងដៃអាស៊ាន(AARM-28 /2018) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភដល់កីឡាករ កីឡាការីនីក្រុមបាញ់កាំភ្លើងដៃរួមមាន ថវិកាចំនួន១៧លានរៀល ថវិកាសម្រាប់បាញ់ គ្រាប់ footbull ចំនួន ១៧៤២ដុល្លាអាម៉េរិក អាវយឺត៥៥អាវ ខោជើងវែងកីឡាចំនួន៥៥ ខោ ស្បែកជើង និងស្រោមជើង កីឡាចំនួន៥៥គូ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ចាន់ សុភ័ត្រា មេបញ្ជាការយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារឧបត្ថម្ភ ខោកីឡាជើងវែងចំនួន៥៥ខោ ក្រសួងការពារជាតិ ឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ៥០ដុល្លារអាម៉េរិកផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner