ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនដល់១,៥៥៦នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ថាសាកសពមនុស្សសរុបកើនដល់ចំនួន១,៥៥៨នាក់ ត្រូវបានរកឃើញ បន្ទាប់ពីការវាយប្រហារដោយរញ្ជួយដីកាលពីសប្តាហ៍មុន ដែលបានបង្កជារលកធំៗបោកសង្រ្គប់ទៅលើខេត្តដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលឥណ្ឌូណេស៊ី ។ គ្រោះមហន្តរាយដ៏អាក្រក់នេះ បានបំផ្លិចបំផ្លាញអគារនានានៅក្នុងទីក្រុង ប៉ាលូ ដែលជាប់ឆ្នេរសមុទ្រឲ្យដួលរលំខ្ទេចខ្ទី ហើយប្រព័ន្ធធ្វើដំណើរនៅក្នុងតំបន់បានរងការខូតខាតជាខ្លាំង ខណៈជំនួយត្រូវបញ្ជូនមកដល់ដោយយឺតយ៉ាវ ហើយប្រជាជនដែលរួចជីវិតនោះបានធ្លាក់ខ្លួនដើរលួចអីវ៉ាន់ និងរបស់របរតាមហាងជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីមានការដង្ហោយសុំជំនួយពីអន្តរជាតិពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី បណ្តាប្រទេសចំនួន២៥ក៏បានឆ្លើយតបផងដែរ ហើយរហូតមកទល់ពេលនេះ ទោះបីជាក្រុមសង្រ្គោះនៅតែកំពុងខិតខំដើរឆែកនៅតាមគំនរអគារដែលដួលរលំក៏ដោយ ក្តីសង្ឃឹមដែលថា នឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតនោះ កាន់តែបាត់បង់ទៅៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner