មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់អះអាងថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាម៉េរិកនឹងបរាជ័យ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាប្រទេសរបស់លោកនឹងយកឈ្នះលើទណ្ឌកម្មរបស់អាម៉េរិក ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ត្រលប់មករីកចម្រើនឡើងវិញ។ ថ្លែងអំឡុងសន្ទរកថាគន្លឹះ ផ្សាយតាមទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ លោក Ayatollah Ali Khamenei បាននិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Hassan Rouhani នឹងធ្វើអ្វីគ្រប់បែបយ៉ាង ក្នុងការទប់ទល់នឹងការដាក់ទណ្ឌកម្មអាម៉េរិក ដើម្បីរក្សាបានស្ថិរភាពរបស់អ៊ីរ៉ង់។