កម្លាំងប៉ុស្តិ៍ភ្លើងឆេះរទេះសហការជាមួយប៉ុស្តិ៍ចោមចៅ១តាមម៉ូតូប្រព័ន្ធGPS ដកហូតបានម៉ូតូ៥គ្រឿងព្រមទាំងស្លាកលេខ និងកាតគ្រីសង្ស័យជាករណីចោរកម្ម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១បានសហការគ្នាយ៉ាងយកចិត្តទុកដាក់ដោយចុះតាមដានម៉ូតូដាក់ប្រពន្ធGPSដែលយកមកទុកក្នុងបន្ទប់ជួលនិងដកហូតបានម៉ូតូចំនួន៥គ្រឿង។
ការចុះប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នងបន្ទប់ជួល២កន្លែងស្ថិតក្នុងភុូមិ ទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងការតាមដាននិងកាសហការគ្នាខាងលើនេះតាមប្រភពពត័មានបានឲ្យដឹងថានៅមុនកាសហការនេះគឺនៅវេលាម៉ោងប្រហែល១១ថ្ងៃ ថ្ងៃទី២៩នេះ ជនសង្ស័យបានធ្វើរសកម្មភាពកាច់សោករម៉ូតូមួយគ្រឿងសេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ​ ភ្នំពេញ 1DG 5386 ចេញមកពីសង្កាត់ភ្លើងឆេះរទេះ យកមកទុកក្នុងបន្ទប់ជួលក្នុងទឹកដីសង្កាត់ចោមចៅទី១ទើបកម្លាំងប៉ុស្តិ៍ទាំងពីរបានសហការគ្នាចុះទៅតាមប្រពន្ធGPSដែលម៉ូតូជនរងគ្រោះបានភ្ជាប់នៅនិងម៉ូតូរហូតដល់ការចុះតាមប្រពន្ធGPSខាងលើក៍ចុះទៅដល់បន្ទប់ជួលខាងលើទើបធ្វើរកាឆែកឆេក៍ ឃើញម៉ូតូរបស់ជនរងគ្រោះនៅទីនោះតែម្តង ព្រមទាំងមានម៉ូតូចំនួន២គ្រឿងទៀតសុទតែខូចគ្រាប់សោរករទាំងអស់ ហើយថែមទាំងដកហូតបានឧបករ ដាប់លេខលេខតួម៉ាស៊ីន ដុំសោរសម្រាប់ដូរ ស្លាកលេខដែលបន្សល់ទុកមួយចំនួន និងឃាត់ខ្លួននារីម្នាក់ឈ្មោះជឿន សុផា ១៩ឆ្នាំ ដែលខ្លួនអះអាងថាជាសង្សាររបស់ជនសង្ស័យ ដែលរស់នៅក្នុងបន្ទប់ជួលនោះក្រោយមកទើបកម្លាំងប៉ុស្តិ៍ទាំង២ដោយមានបញ្ជាពីថ្នាក់លើទើបឈានទៅដល់ការឆែកនៅក្នុងបន្ទបជួលមួយទៀតដែលនៅកន្លែងផ្សេងគ្នាដកហូតបានម៉ូតូចំនួន២គ្រឿងបន្ថែមទៀត ព្រមទាំងស្លាកលេខនិងកាតគ្រីដែលបន្សល់ទុកក្នុងបន្ទប់ផងដែរ
ក្នុងការសហការខាងលើរដកហូតបានម៉ូតូចំនួន៥គ្រឿង ស្លាកលេខ ចំនួន៩ កាតគ្រីចំនួន៦ ព្រមទាំសម្ភារះដែលសម្រាប់ផ្លាស់ផ្តូរ និងប្រដាប់ដាប់លេខមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងសម្ភារះត្រូវបានបញ្ជូនទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner