ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន៖ ក្រសួងការពារជាតិអាហ្វហ្កានីស្ថានបានឱ្យដឹងនៅក្នុងថ្ងៃពុធនេះថា ពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS ចំនួន១៤នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមដែនអាកាសនៅខេត្ត គុនណា ភាគខាងកើតប្រទេស។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន កងទ័ពអាកាសរបស់ប្រទេសខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅឯសង្កត់ ឆោខេ និងដារ៉ា អ៊ី ពេច ក្នុងរយៈពេល២៤ម៉ោង ដែលជាលទ្ធផលនោះ បានផ្តាច់ជីវិតពួកឧទ្ទាមរដ្ឋអ៊ីស្លាម១៤នាក់។

គួរបញ្ជាក់ថា គុនណា ដែលជាខេត្តតំបន់ភ្នំនេះ មានចម្ងាយប្រហែល១៨០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកាប៊ុល គឺជាទីតំាងកើតមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្កានីស្ថានខាងលើ ក្រុមភេវរកររដ្ឋអ៊ីស្លាម IS ដែលត្រូវបានបង្កើតឡើងនៅក្បែរខេត្តណាងហ្គាហា កាលពីដើមឆ្នំា២០១៥មកនេះ មិនទាន់ចេញមុខឆ្លើយតបចំពោះរបាយការណ៍នេះនៅឡើយនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner