សូហ្វតេនីសកម្ពុជា ប្តេជ្ញាការពារដំណែងជើងឯក SEA Soft Tennis Championship 2018 នៅហ្វីលីពីន បើទោះបីក្រុមខ្លាំង២ ចូលរួមក៏ដោយ

អត្ថបទដោយ៖
ហេង វណ្ណា

សូហ្វតិនីសកម្ពុជា ប្តេជ្ញាការពារជើងឯករបស់ខ្លួន ទោះបីជាប្រទេស ខ្លាំង២ចូលរួមក៍ដោយ នេះជាការបញ្ជាក់របស់ ឯ ឧ ជា ប៊ុនហេង ថ្លែងក្នុងសន្និសិតសារព័តមានកាលពីព្រឹកមិញ នៅទីលានកីឡាសូហ្វតេនីស ក្នុងពហុកីឡដ្ខានជាតិ ។
អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯ ឧ ជា ប៊ុនហេង បញ្ជាក់ថា នៅបំបន់អាស៊ីមានប្រទេសខ្លះចំនួន៤ក្រុមគឺ ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងកម្ពុជាយើង មានកម្រិតបច្ចេកទេស ប្រហាក់ប្រហែលគ្នា ។ ឯ ឧ បន្ថែមថា ឆ្នាំ២០១៧កន្លងទៅ កម្ពុជាដណ្តើមមេដាយមាស ដោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន ប៉ុន្តែឆ្នាំនេះ ការប្រកួតប្រជែងដូចពិបាកបន្តិច ដោយមានប្រទេសខ្លាំង២ចូលរួម គឺប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯ ឧ ជា ប៊ុនហេង អះអាងថា ក្រុមកីឡាសូហ្វតេនីសកម្ពុជា នឹងប្តេជ្ញាការពារដំណែងឯករបស់ខ្លួនអោយបាន ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner