អគ្គលេខាធិការ កីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា ជម្រើសជាតិ ឈុតធំ មានការរីកចម្រើនគួរឲ្យគត់សម្គាល់
លោក ហែម គីរី អគ្គលេខាធិការ កីឡាហែលទឹកកម្ពុជា បានបញ្ជាក់ថា ជម្រើសជាតិកីឡាហែលទឹក ឈុតធំកម្ពុជា មានការរីកចម្រើនច្រើនគួរឲ្យគត់សម្គាល់ ដោយសារមានការប្រមូលផ្តុំច្បាស់លាស់ ពីក្រសួងអប់រំយុវជន និងកីឡា សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា កាថ្លែងបែបនេះធ្វើឡើង ក្នុងការប្រកួតកីឡា ហែលទឹក ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ក្នុងពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃទី២៤ កញ្ញា ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។