សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅកាន់អាជ្ញាធរទាំងអស់ ឱ្យបន្តដោះស្រាយបញ្ហាចំពោះគ្រោះមហន្តរាយ ទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវទៅកាន់អាជ្ញាធរទាំងអស់ ឱ្យបន្តដោះស្រាយបញ្ហាចំពោះគ្រោះមហន្តរាយ ទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ។ សម្តេចបានលើកឡើងទៀតថា ឥឡូវនេះ យើងមិនទាន់ដឹងប្រាកដថា ទឹកនៅបន្តឡើង ឬក៏ស្រកចុះនោះទេ។ សម្ដេចថា មានពេលមួយនោះ ទឹកទន្លេមុខព្រះបរមរាជវាំង មានត្រឹមតែ៣ម៉ែត្រកន្លះប៉ុណ្ណោះ យើងក៏បានផ្អាកពិធីបុណ្យអុំទូក១ឆ្នាំ ហើយនៅឆ្នាំបន្ទាប់ យើងក៏បានផ្អាក១ឆ្នាំទៀត ដោយសារទឹកឡើងខ្លាំងពេក។

ស្រាប់តែពេលនោះ មានអ្នកខ្លះគេថា សម្ដេច បានលុបចោលប្រពៃណីខ្មែរយើង ដែលនេះ គឺជានិយាយប្រឆាំងផ្កាប់មុខរបស់ពួកប្រឆាំង ដែលគ្មានដឹងអីទាល់តែសោះ។ សម្ដេចតេជោ បានថ្លែងបន្តថា អ្នកដែលបានទទួលការលើកលែងទោសនាពេលកន្លងទៅ មាន២ប្រភេទ ទី១-ប្រភេទដែលបានធ្វើលិខិតស្នើសុំមកសម្ដេច។

គេបានទទួលស្គាល់នូវកំហុសដូចជា អុំ សំអាន បានទទួលស្គាល់កំហុសទៅលើបញ្ហាទាក់ទងនឹងផែនទី ដែលជាបទល្មើសរបស់គេ ហើយគេបាន ស្នើសុំលើកលែងទោស។ លោក មាជ សុវណ្ណារ៉ា និងបងប្អូនខ្លួនមួយចំនួនទៀត គេក៏បានផ្តិតមេដៃទទួលស្គាល់កំហុស ដែលខ្លួនបានធ្វើនៅទីលានប្រជាធិបតេយ្យ។ តាមរយៈលិខិតសុំទោសនោះហើយជាហេតុធ្វើឲ្យសម្ដេច ស្នើរសុំលើកលែងទោស ដែលស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី ស្នើរសុំលើកលែងទោសពេលណាក៏បាន។

ទី២-មានអ្នករួចទោសដោយសារដល់ថ្ងៃចប់ទោស មិនមែនមានការលើកលែងទោសនោះទេ។ ក្នុងន័យនេះ សម្ដេចថា អ្នកដែលបានលើកលែងទោស មិនត្រូវបានសង់់លុយនោះទេ តែអ្នកដែលបានរួចទោសព្រោះគ្រប់ចំនួនទោសនោះ ត្រូវតែសងលុយគេ ដែលជាសំណងត្រូវតែសង បើមិនអញ្ចឹងប្រយ័ត្នគេចាប់ចូលគុកវិញ។

ចំណែកឯរឿងមួយទៀត សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា ស្អែកនេះ មានគេនឹងប្រមូលផ្ដុំគ្នា ទៅជួបជុំនៅត្រពាំងផ្លុង ដើម្បីចាំទទួលពិរុទ្ធជន ។ សម្ដេចបញ្ជាក់ថា ជននេះ (កឹម សុខា) នៅជាពិរុទ្ធជននៅឡើយ មិនទាន់ជាទណ្ឌិតនោះទេ ហើយក៏គ្មានការលើក លែងទោសឱ្យជននេះនោះដែរ ព្រោះជននេះ ជាប់ចោទពីទោសក្បត់ជាតិ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍ បានសសេរថា មានគណបក្សនយោបាយចំនួន 2ទៀត ចង់ចូលរួមជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល សម្ដេចថាស្វាគមន៍ជានិច្ច។ តែបើចង់ចូលរួមជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល ត្រូវធ្វើលិខិតស្នើសុំឲ្យបានត្រឹមត្រូវ ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីអោយនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេច។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner