ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋឥណ្ឌារស់នៅក្នុងទីក្រុងញ៉ូវដេលី
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បណ្តាផ្នែកជាច្រើននៃទីក្រុងញ៉ូវដេលី របស់ប្រទេសឥណ្ឌា នៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ហើយក៏បណ្តាលឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងផងដែរ។
បច្ចុប្បន្នភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងញ៉ូវដេលី និងតំបន់ជាច្រើនស្ថិតនៅក្បែរក្រុងនេះ នៅអំឡុងពេលមេឃធ្លាក់ភ្លៀងជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការបាក់រលំដើមឈើ និងដាច់ចរន្តអគ្គិសនី ព្រមទាំងបង្កជាគ្រោះទឹកជំនន់នៅទីតាំងជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬទំហំនៃការខូតខាតនៅឡើយទេ។