រថយន្តម៉ាស្តាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ក៏តេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យដាច់កាឡេទៅមុខលែងរួចចំណែករបាំងថ្មវៀចមួយកង់  បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស   ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តមួយគ្រឿងម៉ាក ម៉ាស្ដារ ពណ៌ប្រភេះ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9811 ធ្វេីដំណេីរពីជេីងទៅត្បូង បោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតខាងលេី ស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀចអស់១កង់ ចំណែករថយន្តដាច់កាឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner