ព្យុះទីហ្វុង Ampil នឹងបង្កជាភ្លៀងធ្លាក់ខ្លាំងទៅលើរដ្ឋធានីប៉េកំាង ប្រទេសចិន

ចិន៖ យោងតាមប្រភពរបស់សេវាឧតុនិយមក្រុងប៉េកំាង បានឲ្យដឹងថា ខេត្តធាន ជីន ខេត្តហេប៉ី និងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងទទួលរងផលប៉ះពាល់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយសារតែឥទ្ធិពលខ្យល់ព្យុះទីហ្វុង Ampil។

Ampil គឺជាខ្យល់ព្យុះទីហ្វុងទី១០ហើយនៅក្នុងឆ្នាំ២០១៨នេះ ដែលនឹងមកគំរាមកំហែងលើប្រទេសចិន ហើយដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិនេះដែរ រដ្ឋធានីប៉េកាំង សម្រេចប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌ខៀវ ដែលជាសញ្ញាគ្រោះថ្នាក់ ត្រៀមខ្លួនទប់ទល់ជាមួយគ្រោះល្បាប់ភក់ និង បំណាក់ដីនៅតាមបណ្តាតំបន់ភ្នំ។ ក្រុមឃ្លាំមើលជាតិរបស់ចិនកាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) បានរំឭកឡើងវិញ នូវការប្រកាសអាសន្នក្នុងកម្រិតភ្លើងពណ៌លឿងអំពីទឹកភ្លៀង ដោយនិយាយថា ទីកន្លែងជាច្រើនដូចជាក្វាងស៊ី ក្វាងដុង ហៃណាន ជៀងស៊ូ និងសានទុង នឹងត្រូវទទួលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner