ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ថៃដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ គឺបារំាង និងថៃឦសាន ដើម្បីឆ្លើយតបនឹងកំណើននៃការគាំទ្រខ្លាំងរបស់អតិថិជននៅកម្ពុជា
ភ្នំពេញ៖ ស្របពេលមានការកើនឡើងនៃការគាំទ្រខ្លំាងរបស់អតិថិជនកម្ពុជា គណៈគ្រប់គ្រង ក្រុមហ៊ុនផលិតកាហ្វេ Inthanin របស់ប្រទេសថៃ បានសម្រេចចិត្តដាក់បន្ថែមមុខម្ហូបថ្មីចំនួន២ បន្ថែមទៀត គឺម្ហូបបារំាង និងម្ហូបថៃឦសាន ហើយការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននា ពេលនេះ ធ្វើឡើងគ្រាដែលបច្ចុប្បន្នកាហ្វេ Inthanin គ្រោងនឹងបើកសាខាថ្មីចំនួន៣សាខាបន្ថែម ទៀតនាពេលឆាប់ៗខាងមុខនេះ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសហការអាជីវកម្ម លក់អាហារ និង ភេសជ្ជៈនៅហាងកាហ្វេ Inthanin មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន RCG Retail ខេមបូឌា និង លោកស្រី វីផានៈដា កុនសុចរីត ជាអ្នកនាំយកនូវមុខម្ហូបថ្មីនេះបានមានប្រសាសន៍ថា ដោយមើលឃើញ ភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាជីវភាពប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ផងនោះ ធ្វើឲ្យក្រុមហ៊ុនផលិតកាហ្វេ Inthanin ស្វែងរកទីផ្សានៅកម្ពុជា។ បច្ចុប្បន្ន កាហ្វេ Inthanin កំពុងដំណើការលក់នៅលើទីផ្សារចំនួន២សាខាហើយនៅកម្ពុជា មួយកន្លែងរាជ ធានីភ្នំពេញ និងមួយកន្លែងទៀតនៅខេត្តសៀមរាប បន្ថែមលើនេះ ក្រុមហ៊ុនគ្រោងនឹងបើកបន្ថែម ៣ សាខាទៀតនាពេលឆាប់ៗខាងមុខ ។