ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ៤ បានចាប់ផ្តើមស្រកវិញហើយ

គិតត្រឹមម៉ោង២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយ។

សូមជម្រាបថា នៅវេលាថ្ងៃត្រង់ថ្ងៃនេះ ទឹកស្ទឹងសំរោង ចំណុចស្ពានសំរោង គីឡូម៉ែត្រលេខ១១៦ បានហក់ឡើងជាថ្មី ព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ៤។ ប៉ុន្តែ មកដល់រសៀលថ្ងៃនេះ ទឹកបានចាប់ផ្តើមស្រកចុះវិញជាបណ្តើរៗហើយ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner