ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សចំនួន៣៨៩នាក់ មកពី៩ភូមិ ក្នុងឃុំតាំងសំរោង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយគណបក្ស

នៅស្នាក់ការគណបក្សឃុំតាំងសំរោង ស្ថិតនៅភូមិកណ្តាល ឃុំតាំងសំរោង  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨   ឯកឧត្តម  សួស គង់  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច  ឯកឧត្តម ប៉ុក ម៉ាន់នី  ឯកឧត្តម ប៊ុនចន្ទ វណ្ណ: អនុប្រធានក្រុមការថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច    លោក ហ៊ន ពិសិដ្ឋ  ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងសំរោង  រួមជាមួយក្រុមការងារ និងគណៈកម្មាធិការបក្សស្រុក ឃុំ សាខាបក្សភូមិ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាបក្សចំនួន៣៨៩នាក់ (ស្រី២៣៩នាក់) មកពី៩ភូមិ ក្នុងឃុំតាំងសំរោង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស ដល់សមាជិក សមាជិកាបក្ស និងណែនាំបងប្អូនពីការត្រៀមលក្ខណៈសម្បត្តិ និងឯកសារពាក់ព័ន្ធនានា ក្នុងការចូលរួមទៅបោះឆ្នោត ដែលនឹងឈានមកដល់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឲ្យបានគ្រប់ៗគ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner