មនុស្សស្លាប់កើនដល់១៤នាក់ និងរាប់ពាន់នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារការវាយប្រហារពីរលកកម្តៅដ៏ខ្លាំងលើប្រទេសជប៉ុន

ជប៉ុន៖ យ៉ាងហោចណាស់មានមនុស្ស១៤នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែអស់កម្លាំង ខណៈរលកកម្ដៅដ៏អាក្រក់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានវាយប្រហារលើតំបន់ភាគខាងលិចប្រទេសជប៉ុន ដែលទើបនឹងទទួលរងគ្រោះធ្ងន់ ព្រោះទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលឱ្យមនុស្សប្រមាណ២១០នាក់ បានបាត់បង់ជីវិតកាលពីសប្ដាហ៍មុន។

ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា JMA បានបញ្ជាក់ថា សីតុណ្ហភាពកាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានកើនឡើងដល់៣៩អង្សាសេ ដែលមានពិន្ទុ១៨៦ នៃពិន្ទុសរុប៩២៧ នៃការត្រួតពិនិត្យរបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំងខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្ត អូកាយ៉ាម៉ា ដែលទើបតែទទួលរងការវាយប្រហារដោយព្យុះភ្លៀងចាប់ពីថ្ងៃទី៥ ខែកក្កដា កន្លងមកនេះផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនដដែលនេះ ក៏បានព្រមានដែរថា រលកកម្តៅនៅតែបន្តកើតមានឡើងដដែលនៅទូទាំងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ លើកលែងតែខេត្តហុកកៃដូ និងអូគីណាវ៉ា ប៉ុណ្ណោះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner