ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ២០ឆ្នាំ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមរូបមន្តដំណោះស្រាយ ឈ្នះ ឈ្នះទាំងអស់គ្នា

អត្ថបទដោយ៖
Kien Sereyvuth

ទីបញ្ចប់រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ២០ឆ្នាំកន្លងមកនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្រោមរូបមន្ត ដំណោះស្រាយឈ្នះ ឈ្នះទាំងអស់គ្នា។  ការដោះស្រាយនេះ គឺធ្វើឡើងដោយការស្ម័គ្រចិត្តឯកភាពគ្នានៃភាគីជម្លោះដីធ្លី រវាងកងទ័ពតំណាងដោយលោក ភ្លន់ សុផល្លា និងតំណាងប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងករណីទំនាស់ដីធ្លី ដែលស្ថិតនៅក្នុងទីតាំងនៃចំណុចព្រៃព្រាលភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ និង ឃុំឃ្លាំងមាស ស្រុកបវេល នៃខេត្តបាត់ដំបង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner