តំណាងក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសចិន ឈ្មោះ ហ្វសខុន មកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ គណៈប្រតិភូចំនួន១៨រូប ដែលជាប្រធានផ្នែកសំខាន់ៗដូចជា ក្រុមស្រាវជ្រាវបច្ចេកវិទ្យាវិទ្យាសាស្ត្រព័ត៌មាន ហុងធីង នៃក្រុមហ៊ុនបច្ចេកវិទ្យាហ្វសខុន ដែលដឹកនាំដោយលោក ហឺ យោវមីង ជាអគ្គនាយករងនៃក្រុមហ៊ុនហ្វសខុន បានអញ្ជើញមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគ។

ថ្លែងសន្ទរថាស្វាគមន៍ទៅកាន់គណៈប្រតិភូ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងពីស្ថានភាព និងកត្តាអំណោយផលជាច្រើនដែលប្រទេសកម្ពុជាទាក់ទាញនូវអ្នកវិនិយោគិនបរទេសមកបណ្តាក់ទុនយ៉ាងច្រើន ស្របពេលដែលក្រុមហ៊ុនហ្វសខុនកំពុងតែមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជាដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner